(ថៃ)៖ប្រទេសថៃ បានប្រកាសថា បានត្រៀមរួចរាល់ ដើម្បីកាត់ផ្តាច់ អគ្គីសនី អ៊ីនធ័រណែត មកកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ដែលក្នុងនោះរួមមានទាំងក្រុងប៉ោយប៉ែតផងដែរ ដើម្បីរារាំង​ក្រុម​ជនឆបោកដែល​អាច​រត់​គេច​ពី​ប្រទេស​មីយ៉ាន់ម៉ាមក​បង្កើត​មូលដ្ឋាន​នៅ​កម្ពុជា។ ក្នុងអំឡុងទស្សនកិច្ចនាពេលថ្មីៗនេះ ទៅកាន់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តស្រះកែវ ឧបនាយករដ្ឋមន្ត្រីថៃ លោក Phumtham Vechayachai បានពិនិត្យមើលថា«តើប្រទេសថៃនឹងឆ្លើយតបយ៉ាងណា ប្រសិនបើក្រុមជនឆបោក Call-center ត្រូវផ្លាស់ទីពីប្រទេសមីយ៉ាន់ម៉ាមកក្រុងប៉ោយប៉ែតប្រទេសកម្ពុជា»។លោកឧបនាយករដ្ឋមន្ត្រីថៃបន្តថា យើងមានការត្រៀមរួចរាល់ហើយ ដើម្បីបង្អាក់ប្រតិបត្តិការឆបោកក្នុងតំបន់ ដែលរួមមាន សកម្មភាពទាំងនោះដែលរួមមានកាត់ផ្ដាច់ចរន្តអគ្គិសនី សេវាអ៊ីនធឺណិត និងប្រេងឥន្ធនៈមកកាន់តំបន់ព្រំដែនកម្ពុជាថៃ ក្នុងនោះក៏មានក្រុងប៉ោយប៉ែតផងដែរ ប៉ុន្តែលោកឧបនាយករដ្ឋមន្ត្រី មិនអាចបញ្ជាក់បាន ថាតើវិធានការនេះដូចគ្នាដែលប្រើនៅតាមព្រំដែនមីយ៉ាន់ម៉ាឬយ៉ាងណានោះទេ ដោយសារស្ថានការណ៍នៅកម្ពុជាខុសគ្នា។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានThe Nation របស់ថៃនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

គួរបញ្ជាក់ថាប្រទេសថៃបានចាប់ផ្ដើមចំណាត់ការកាត់ផ្ដាច់ចរន្តអគ្គិសនី សេវាអ៊ីធឺណិតនិង ប្រេងឥន្ធនៈកាន់តំបន់តំបន់៣នៅតាមព្រំដែនមីយ៉ាន់ម៉ាថៃដើម្បីជាការគម្រាមឲ្យមីយ៉ាន់ម៉ាបង្ក្រាបក្រុមឆបោក Call-Center។ ជាលទ្ធផលមកដល់ពេលនេះថៃបានទទួលជនរងគ្រោះប្រមាណ៧០០០នាក់និងកំពុងដំណើរការធ្វើមាតុភូមិនិវត្តន៍ពួគគេទៅកាន់ប្រទេសកំណើតវិញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ