(អាមេរិក)៖ មន្ត្រីរដ្ឋាភិបាលនិងបុគ្គលិករាប់ចាប់ពី អ្នកគ្រប់គ្រង រហូតដល់ អ្នកថែទាំអតីតយុទ្ធជន នៅក្រសួងមហាផ្ទៃ, ថាមពល, កិច្ចការយុទ្ធជន, កសិកម្ម និងសុខាភាព និងសេវាកម្ម សរុបប្រមាណ ជិត១០,០០០នាក់ ត្រូវបានបណ្តេញចេញពីការងារ ដែលនេះ ជាយុទ្ធនាការរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​ និងទីប្រឹក្សារបស់លោក គឺលោក Elon Musk ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័៍ត៌មានReuters នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៥។ 

មុននឹងឈានដល់ការបណ្តេញចេញពីការងារនូវមន្ត្រីរដ្ឋាភិបាលនិងបុគ្គលិករាប់ចាប់ពី អ្នកគ្រប់គ្រង រហូតដល់ អ្នកថែទាំអតីតយុទ្ធជន នៅក្រសួងមហាផ្ទៃ, ថាមពល, កិច្ចការយុទ្ធជន, កសិកម្ម និងសុខាភាព និងសេវាកម្ម សរុបប្រមាណ ជិត១០,០០០នាក់នេះ លោក ដូណាល់ ត្រាំក៏បានបណ្តេញចេញ នូវក្រុមមន្ត្រីមានដំណែងខ្ពស់ៗជាច្រើននាក់រួមមកហើយ ដែលមានទំនោរប្រឆាំងជាមួយលោក។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើកឡើងថា រដ្ឋាភិបាលសហព័ន្ធ មានការខ្ជះខ្ជាយ និងក្លែងបន្លំ ដោយថវិកាជាច្រើនត្រូវបានបាត់បង់ ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ