ជនចំណាកស្រុក ៣៩នាក់ បានបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍ធ្លាក់រថយន្តក្រុង នៅប្រទេសប៉ាណាម៉ា
(បរទេស)៖យ៉ាងហោចណាស់ ជនចំណាកស្រុកចំនួន ៣៩នាក់បានស្លាប់ និងប្រហែល ២០នាក់បានរងរបួស នៅព្រឹកថ្ងៃពុធម្សិលមិញ នៅពេលដែលរថយន្តក្រុង បានធ្លាក់ពីលើច្រាំងថ្ម នៅភាគខាងលិចប្រទេសប៉ាណាម៉ា។នេះបើតាមការចុះផ្សាយដោយសារព័ត៌មានRT នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្រុមមន្ត្រីមិនបានរាយការណ៍អំពីអត្តសញ្ញាណ ឬសញ្ជាតិភ្លាមៗនៃជនរងគ្រោះទេ ប៉ុន្តែជនចំណាកស្រុកទាំងនោះបានឆ្លងកាត់ ដារ៉េន ហ្គេប (Darien Gap) បានគេចចេញពីប្រទេសកូឡុំប៊ី។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលប៉ាណាម៉ា ជាធម្មតាផ្លាស់ទីជនចំណាក ស្រុក ដែលបានឆ្លងកាត់ ដារ៉េន (Darien) ទៅកាន់ជំរុំក្បែរព្រំដែនកូស្តារីកា នៅម្ខាងទៀតនៃប្រទេសប៉ាណាម៉ា។
គួរបញ្ជាក់ថា លោក សាមមីរ៉ា ហ្គូហ្សេន (Samira Gozaine) នាយកសេវាអន្តោប្រវេសន៍ជាតិរបស់ប៉ាណាម៉ា បាននិយាយ អំពីឧបទ្ទវហេតុនោះថា វាហាក់ដូចជាអ្នក បើកបររថយន្តក្រុង បានឆ្លងកាត់ច្រកចូលទីជំរកមួយ ហ៊នៅពេលដែលគាត់ព្យាយាមបត់ ដើម្បីឡើងលើផ្លូវហាយវេ ឡានក្រុងបានបុកជាមួយឡានក្រុងមួយទៀត ហើយបណ្តាលអោយធ្លាក់ពីលើច្រាំងថ្មចោទ។ វាជាឧបទ្ទវ ហេតុដ៏អាក្រក់បំផុត ដែលពាក់ព័ន្ធនឹងជនចំណាកស្រុកនៅប៉ាណាម៉ាក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ៕