(បរទេស)៖ ប៉ូលិស FBI បានចាប់ខ្លួនអ្នកដែលធ្វើឲ្យលេចធ្លាយឯកសារកំពូលសម្ងាត់របស់មន្ទីរបញ្ចកោណ ពាក់ព័ន្ធនឹងព័ត៌មានរសើប អំពីសង្គ្រាមនៅអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់អាមេរិក ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២៣។
លោក Jack Teixeira អាយុ ២១ ឆ្នាំជាឆ្មាំជាតិដែនអាកាសជាមួយនឹងបក្ខពួកប្រហែល ២០ នាក់ទៀត ត្រូវបាន FBI បានចាប់ខ្លួន ក្រោយពីត្រូវគេសង្ស័យថា បានធ្វើឲ្យលេចធ្លាយព័ត៌មានស៊ើបការណ៍រាប់រយទំព័រ ទាក់ទងការវាយតម្លៃអំពីសមត្ថភាពប្រយុទ្ធ និងការស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែនលើសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក រួមទាំងអ៊ីស្រាអែល និងកូរ៉េខាងត្បូង ។អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Patrick Ryder បាននិយាយថា មន្ត្រីមន្ទីរបញ្ចកោណកំពុងពិនិត្យពីរបៀប និងអ្នកពាក់ព័ន្ធដែលព័ត៌មានអាថ៌កំបាំងទាំងនោះត្រូវបានចែករំលែក ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោកJoe Biden ធ្លាប់បាននិយាយថា «ទង្វើនេះ ធ្វើឱ្យលោកមានការព្រួយបារម្ភ ពីការលេចធ្លាយឯកសារដោយរដ្ឋាភិបាលខ្លួនឯង» ៕