ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា  បានប្រកាសជ្រើសរើសមន្ត្រី ចំនួន១០រូប ដើម្បី បំពេញការងារ នៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ។ 

យោងតាមសេចក្ដីជូនដំណឹងរបស់របស់ ក្រសួងអប់រំ យុវជន និងកីឡា នាពេលថ្មីៗនេះ បាន ឲ្យដឹងថា «ក្នុងន័យនេះ ដើម្បីចូលរួមសម្រេចឲ្យបាននូវគោលដៅខាងលើ នាយកដ្ឋានត្រូវការ ជ្រើសរើសមន្ដ្រីបច្ចេកទេសបន្ថែមចំនួន១០រូប រួមមាន ៖ ទី១-ផ្នែកផលិតមាតិកាអប់រំឌីជីថល ចំនួន៤រូប ,ទី២-ផ្នែកសិក្សាតាមរយៈអេឡិចត្រូនិក និងអប់រំពីចម្ងាយ ចំនួន៤រូប និង៣-ផ្នែកគ្រប់គ្រង់បណ្ដាញ Network ឬមជ្ឈមណ្ឌលទិន្នន័យ ចំនួន២រូប។

ក្រសួងអប់រំ បន្ដថា ទីកន្លែងទទួលពាក្យ បេក្ខជនផ្ញើប្រវត្តិរូបសង្ខេប (CV) តាមរយៈអាសយ ដ្ឋានអ៊ីមែល dit@moeys.gov.kh ,មានតែបេក្ខជនដែលជាប់នៅក្នុងបញ្ជីជ្រើសរើសបឋមតែ ប៉ុណ្ណោះដែលនឹងត្រូវទាក់ទងឲ្យមកសម្ភាសន៍ ,សំណុំឯកសាររបស់បេក្ខជនទាំងអស់នឹងរក្សា ទុកមិនគ្រគល់ជូនវិញឡើយ៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ ក្រសួងអប់រំ យុវជន និងកីឡា ៖

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ