ខែឧសភា សមត្ថកិច្ច បង្ក្រាបបទល្មើសគ្រឿងញៀន ៨២៩ករណី និងចាប់យកសារធាតុញៀន ៦៥គីឡូក្រាម
ភ្នំពេញ ៖ កាលពីខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចធ្វើការបង្ក្រាបបទល្មើសគ្រឿង ៨២៩ករណី ឃាត់ខ្លួន១.៤៨៧នាក់ និងចាប់យកសារធាតុ សរុបបានចំនួន៦៥,២៣គីឡូក្រាម ផងដែរ។
យោងតាមរបាយការណ៍ បូកសរុបភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែឧសភា និងទិសដៅអនុវត្តការងារ ប្រចាំខែមិថុនា ឆ្នាំ២០២០ ចែកជូនក្រុមអ្នកសារព័ត៌មាន នៅក្នុងកិច្ច ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែឧសភា និងដាក់ចេញទិស ដៅអនុវត្ត ការងារ ប្រចាំខែមិថុនា ឆ្នាំ២០២០ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅអគ្គស្នង ការនគរបាលជាតិ ក្រោមអធតីភាព នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នង ការនគរបាលជាតិ។
របាយការណ៍ បានរៀបរាប់ថា «បទល្មើសគ្រឿងញៀនបង្ក្រាបបាន ៨២៩ករណី ឃាត់ខ្លួន ១.៤៨៧នាក់ ក្នុងនោះ ជនបរទេស២៤នាក់ ៣សញ្ជាតិ ក្នុងនោះ វៀតណាម១២នាក់ ចិន១១នាក់ និងភូមា១នាក់។ ចាប់យកសារធាតុញៀន សរុប៦៥, ២៣ គីឡូក្រាម កញ្ជា ក្រៀម៧,៦៧ក្រាម ដើមកញ្ឆា២៦២ដើម ជញ្ជីងថ្លឹង៣៦គ្រឿង ទូរស័ព្ទដៃ៦៣៦គ្រឿង រថយន្ដ៨គ្រឿង ម៉ូត២៣៤គ្រឿង អាវុខ្លី៣ដើម និងឧបករណ៍វេចខ្ចប់មួយចំនួនទៀត»។
ប្រភពដ៏ដែល បានលើកឡើងថា ជនល្មើសទាំងនោះ ក៏បាន កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូង រាជធានី-ខេត្ត ផងដែរ។ដោយឡែកការងារអនុវត្តតាមដីការ ឃាត់ខ្លួនបាន ៣៨ដីកា ស្មើនឹង ៣៨នាក់។
បើយោងតាមរបាយការណ៍ដ៏ដែល បានឲ្យដឹងថា កាលពីខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ច ក៏បានបង្ក្រាបការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ១៣/៨ករណី ឃាត់ខ្លួន១៥/៨នាក់ រំដោះជនរងគ្រោះ២៣នាក់ រួមចញ្ជូនទៅឲ្យក្រុមគ្រួសារ១៩នាក់ និងមន្ទីរសង្គមកិច្ច៤នាក់ ក្នុងនោះ អាជីវកម្មផ្លូវភេទ៨ករណី ឃាត់ខ្លួន១០នាក់ រំដោះជនរងគ្រោះ១៤នាក់ ។ចំណែក អំពើជួញ ដូរមនុស្ស៥ករណី រំដោះជនរងគ្រោះ៩នាក់៕EB