(កន្សោមអក)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម ហោ សំអាត ប្រធានក្រុមការងារចុះជួយឃុំកន្សោមអក ស្រុកកំពង់ត្របែក, ក្រុមការងារទាំង៩ភូមិក្នុងឃុំកន្សោមអក បាននឹងកំពុងរៀបចំដំឡើងអំពូលសូឡាតាមដងផ្លូវនានា ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ដើម្បីលើកម្ពស់សោភ័ណភាព ភូមិ-ឃុំ ព្រមទាំងការពារ សន្តិសុខ សុវត្ថិភាព នៅតាមដងផ្លូវនានាក្នុងភូមិជាពិសេសនោះ បង្កឱ្យមានភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

គួររំលឹកថា ក្នុងឱកាសអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែងនាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ ឯកឧត្តម ហោ សំអាត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ត្របែក និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំកន្សោមអក ធ្លាប់បានមានប្រសាសន៍ថា ក្រុមការងារ នឹងអនុវត្តគម្រោងផ្តល់ជូន «១០០ម៉ែត្រ សូឡា១ដើម» ដល់ភូមិទាំង៩នៃឃុំកន្សោមអក ។ ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា ក្រោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២កន្លងទៅ និងស្របតាមសន្យាដែលបានធ្វើឡើងជាមួយប្រជាពលរដ្ឋ ឯកឧត្តមនឹងផ្តល់ជូន «សូឡា១០០ម៉ែត្រ១ដើម» ដល់ភូមិចំនួន៩នៃឃុំកន្សោមអក។

ទន្ទឹមនឹងនេះផងដែរឯកឧត្តម បានណែនាំដល់ក្រុមការងារត្រូវចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីសិក្សាអំពីបញ្ហាសំណូមពររបស់ប្រជាពលរដ្ឋរដ្ឋ រិះរកនូវបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា ត្រូវអនុវត្តតួនាទី ភារកិច្ចរបស់បក្សឱ្យបានល្អ ក្នុងនោះត្រូវអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ពិសេសទប់ស្កាត់បញ្ហាគ្រឿងញៀនគ្រោះថ្នាក់ចរាចរណ៍ និងក្មេងទំនើងក្នុងមូលដ្ឋាន៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ