ប្រធានាធិបតីអ៊ុយក្រែន ថ្កោលទោសការវាយប្រហាររបស់រុស្ស៉ី ចំពេលប្រារព្ធពិធី Palm Sunday នៅអ៊ុយក្រែន
(អ៊ុយក្រែន)៖ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានថ្កោលទោសការវាយប្រហារតាមអាកាសរបស់រុស្ស៉ី ចំពេលនៃការប្រារព្ធពិធីបុណ្យ Palm Sunday របស់អ្នកកាន់ សាសនាគ្រិស្ដនិកាយអូតូដុក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ខណៈយោធាអ៊ុយក្រែន បានរាយការណ៍ពីការបាញ់ផ្លោងរបស់រុស្ស៉ី លើទីក្រុងចំនួនពីរនៃ ភាគខាងកើតតំបន់ដូណេតគឺ បាកមូត និងអៅឌីវកា ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣។
លោក ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បាននិយាយក្នុងវីដេអូថា « រដ្ឋក្រុមភេរវករបានធ្វើក្នុងពេលមានពិធីបុណ្យ Palm Sunday។ ទង្វើនេះធ្វើឱ្យ រុស្ស៉ី ខ្លួនឯងកាន់តែឯកោ ចេញពីពិភពលោក»
សូមជម្រាបថា ភាគច្រើននៃប្រជាជនអ៊ុយក្រែនសរុបចំនួន ៤១លាននាក់គឺជាអ្នកកាន់សាសាគ្រិស្ដនិកាយអូតូដុក ដែលបាន ប្រារព្ធពិធីបុណ្យ Easter ក្នុងរយៈពេលមួយសប្តាហ៍ ដោយគិតចាប់ពីពេលនេះតទៅ៕