(អ៊ុយក្រែន)៖ យោធាអ៊ុយក្រែននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលជាង៨០គ្រាប់ ក្នុងការវាយប្រហារ កាលពីព្រឹកព្រលឹម ដែលសំដៅលើបណ្តាញថាមពលរបស់ប្រទេស។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន  AFP នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៣។ 

អភិបាលក្រុង លោក Vitali Klitschko បានជំរុញឱ្យប្រជាជនជ្រកកោនពីការផ្ទុះនៅភាគខាងត្បូង និងនៅភាគខាងលិច ខណៈប្រជាជននៅទីក្រុង Kyiv កំពុងវាយតម្លៃការខូចខាតដែលបណ្តាលមកពីការវាយប្រហារចុងក្រោយ បង្អស់។

គួរបញ្ជាក់ថា នៅកន្លែងផ្សេងទៀត ការវាយប្រហារ បានបង្ខំឱ្យរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ដែលជារោងចក្រ ថាមពលបម្រុង។ ក្រុមហ៊ុន Energoatom របស់អ៊ុយក្រែននិយាយថា ម៉ាស៊ីនភ្លើងនឹងមានរយៈពេលតែដប់ថ្ងៃប៉ុណ្ណោះ ហើយព្រួយបារម្ភថាការដាច់ភ្លើងយូរអាចនាំឱ្យមានស្ថានភាពធ្ងន់ធ្ងរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ