(ចិន)៖ សភាជាតិប្រជាជនចិន នៅថ្ងៃសុក្រនេះបានបោះឆ្នោតជ្រើសរើសតាំង លោក ស៊ី ជិនពីង ជាប្រធានាធិបតីចិនសម្រាប់អាណត្តិទី៣ ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣។

គួររំលឹកថា លោក ស៊ី ជិនពីង ត្រូវបានតែងតាំងជាអគ្គលេខាធិការគណបក្សកុម្មនិស្ដចិន និងប្រមុខយោធាចិនដែលមានអាណត្តិ៥ឆ្នាំ កាលពីខែតុលា ឆ្នាំ២០២២ សម្រាប់អាណត្តិ ទី៣ជាប់ៗគ្នា ក្រោយការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលុបចោលការកំណត់អាណត្តិដែលនេះជាការត្រួសត្រាយផ្លូវឱ្យលោក ស៊ី ជិនពីង មានអាយុ៦៩ឆ្នាំ កាន់អំណាចអស់មួយជីវិត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ