(អ៊ីតាលី) ៖ អាកាសយានិកកងទ័ពអាកាសអ៊ីតាលី ពីរនាក់បានស្លាប់ បន្ទាប់ពីយន្តហោះ ពួកគេកំពុងហោះហើរបានបុកកណ្តាលអាកាសនៅជិតរដ្ឋធានីរបស់ប្រទេសអ៊ីតាលី។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៨​ ខែមីនា ឆ្នាំ២០២៣។
 
បើតាមមន្ត្រីរដ្ឋាភិបាល និងយោធារបស់ប្រទេសបានអះអាងថា ការធ្លាក់យន្តហោះនេះបានកើតឡើង គ្រាដែលកងកម្លាំងអាកាស និងការិយាល័យរដ្ឋអាជ្ញានៅទីក្រុង ទីវូលី បានបើកការស៊ើបអង្កេតលើមូលហេតុនៃការប៉ះទង្គិចគ្នានេះ។ ជាមួយគ្នានោះ យោងតាមគណនីផ្លូវការ យន្តហោះធុនស្រាល U-208 ពីរគ្រឿងកំពុងបំពេញបេសកកម្មហ្វឹកហាត់ ពីអាកាសយានដ្ឋានយោធា ហ្គីដូនី នៅចម្ងាយប្រហែល ២៥គីឡូម៉ែត្រភាគឦសាននៃទីក្រុងរ៉ូម។ ភ្លាមៗនោះពុំមានសញ្ញានៃគ្រាអាសន្នពីអ្នកបើកយន្តហោះទាំងពីរនាក់នោះទេ ទោះបីប្រភពព័ត៌មានបាននិយាយថា បំណែកយន្តហោះខ្លះធ្លាក់ចូលចំណតរថយន្តតាមដងផ្លូវ បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ។
 
សូមបញ្ជាក់ថា អាកាសយានិកទាំងពីរត្រូវបានគេរាយការណ៍ថា កំពុងធ្វើសមយុទ្ធមុនការប្រារព្ធខួបលើកទី១០០ នៃការបង្កើតកងទ័ពអាកាសអ៊ីតាលីនៅចុងខែនេះ។ វាមិនច្បាស់ថាគ្រោះថ្នាក់ និងការស្លាប់របស់អ្នកបើកយន្តហោះនឹងប៉ះពាល់ដល់ការប្រារព្ធពិធីយ៉ាងណានោះទេ។ ព្រឹត្តិការណ៍កាលពីថ្ងៃអង្គារបានជំរុញឱ្យមានសាររំលែកទុក្ខ រួមទាំងពីនាយករដ្ឋមន្រ្តីអ៊ីតាលី លោកស្រីហ្សកហ្ស៊ី មេឡូនី(Giorgia Meloni) ផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ