(អន្តរជាតិ)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ បាននិយាយថា ប្រទេសស្រីលង្កាបានធានាហិរញ្ញប្បទានពីម្ចាស់បំណុលទ្វេភាគីធំៗទាំងអស់របស់ខ្លួន ដោយបើកផ្លូវឱ្យក្រុមប្រឹក្សាភិបាល IMF ពិចារណាលើការអនុម័តនូវទឹកប្រាក់ចំនួន ២.៩ ពាន់លានដុល្លារអាមេរិក សម្រាប់ជាថវិកាសង្គ្រោះ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣។
IMF បានបន្តថា ក្រុមប្រឹក្សាភិបាលនឹងជួបប្រជុំគ្នានៅថ្ងៃទី ២០ ខែមីនា ដើម្បីពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងកម្រិតបុគ្គលិកបឋម ដែលបានចុះហត្ថលេខាជាលើកដំបូង នៅក្នុងខែកញ្ញា ដោយផ្តល់ការឱកាសដល់ស្រីលង្ការ ដែលប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុត ចាប់តាំង ពីឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ ១៩៤៨។ ទោះយ៉ាងណា ប្រទេសស្រីលង្កានឹងទទួលបានប្រាក់ដំបូងភ្លាមៗ បន្ទាប់ពីការយល់ព្រមពីក្រុមប្រឹក្សាភិបាល។
គួរបញ្ជាក់ថា អិចហ្ស៊ីម (EXIM) របស់ចិនក៏បានផ្តល់លិខិតទីពីរ ដែលផ្តល់ការធានាផ្នែកហិរញ្ញប្បទាន "ជាក់លាក់ និងអាចជឿជាក់បាន សម្រាប់ ការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ប្រទេសស្រីលង្កា ជាមួយ នឹងតំណភ្ជាប់ជាក់លាក់មួយទៅកាន់កម្មវិធី IMF និងភាសាច្បាស់លាស់ស្តីពីនិរន្តរភាពបំណុល បំពេញតាមតម្រូវការរបស់ IMF សម្រាប់ឆ្ពោះទៅមុខ៕