ATHENS៖ ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសក្រិក បាននិយាយថា ជនចំណាកស្រុកចំនួន ៤ នាក់ ដែលរួមទាំងកុមារ ៣ នាក់ បានស្លាប់ បន្ទាប់ពីទូករបស់ពួកគេបានលិច ដែលបានចាកចេញពីកោះ Leros ក្នុងសមុទ្រ Aegean ភាគអាគ្នេយ៍ កាលពីថ្ងៃអាទិត្យ។

យោងទៅតាមគណនីរបស់មន្ត្រីឆ្មាំឆ្នេរសមុទ្របាននិយាយថា ពួកគេបានរកឃើញសាកសពស្ត្រីម្នាក់ ហើយនឹងបានជួយសង្គ្រោះជនចំណាកស្រុកយ៉ាងហោចណាស់ ចំនួន ៣៩ នាក់ ដែលបានជិះទូកចេញពីប្រទេសទួរគី។ ជាមួយគ្នានេះផងដែរ ក្មេងទាំង ៣ នាក់ បានស្លាប់ បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ។ ប៉ុន្តែយ៉ាងណាម៉ិញ សញ្ជាតិរបស់ជនចំណាកស្រុកទាំងនោះ នៅមិនទាន់បានគេដឹងភ្លាមៗនៅឡើយទេ។

ជាមួយនឹងប្រទេសអេស្ប៉ាញនិងអ៊ីតាលី ក្រិកគឺជាចំណុចសំខាន់មួយក្នុងការចូលទៅក្នុងសហភាពអឺរ៉ុបសម្រាប់ជនភៀសខ្លួន ដោយជនចំណាកស្រុក មកពីមជ្ឈិមបូព៌ា អាហ្វ្រិក និងអាស៊ី ជាដើម។គួរជម្រាបថា អ្នកស្វែងរកសិទ្ធិជ្រកកោនភាគច្រើនឆ្លងទៅកាន់ប្រទេសក្រិកពីប្រទេសទួរគីដែលនៅជិតខាងនោះ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ