ក្រសួងព័ត៌មានសម្រេចលុបអាជ្ញាបណ្ណគេហទំព័រឈ្មោះ រិទ្ធិ សែន ក្រោយម្ចាស់អាជ្ញាបណ្ណបានផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិត
4 ឆ្នាំ មុន
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មានបានចេញប្រកាសលុបចោលអាជ្ញាបណ្ណស្ថានីយវិទ្យុ FM99.75MZh និងគេហទំព័រឈ្មោះ«រិទ្ធិសែន»គ្រប់គ្រងដោយលោកសុខ ឧត្តម។
តាមប្រកាសរបស់ក្រសួងព័ត៌មាននៅថ្ងៃទី១២ ខែឧសភា បានបញ្ជាក់ថា ការសម្រេចលុបនេះដោយសារម្ចាស់អាជ្ញាបណ្ណគេហទំព័រឈ្មោះ រិទ្ធិ សែន ដោយម្ចាស់អាជ្ញាបណ្ណបានផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិត ញុះញង់ឱ្យកើតមានអំពើហិង្សា បង្កការរើសអើងពូជសាសន៍ បង្កអសន្តិសុខ និងចលាចលនៅក្នុងសង្គម ដែលជាការំលោភបំពានលើវិជ្ជាជីវៈ និង កិច្ចសន្យាដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន៕SP