ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ បាននិងកំពុងអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចំនួន ១៨ ០៩៩នាក់ ដែលមានមូលដ្ឋាន ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមរំលឹកថា កម្មករ និយោជិត ចំនួន ១៨ ០៩៩នាក់ មកពីបណ្តារោងចក្រ សហគ្រាស ចំនួន២២ ជាប្រភេទរោង​ចក្រ កាត់ដេរសម្លៀកបំពាក់ ចំនួន ១៨ រោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ២ រោងចក្រដេរស្បែកជើង ចំនួន ១ និងរោងចក្រផលិតឆត្រ ចំនួន ១។

គួរបញ្ជាក់ថា នេះ គឺជាលើកទី៥ ដែលសម្តេចធិបតី បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ​ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ