(បារាំង)៖ ពាក់ព័ន្ធនឹងបញ្ហាកោះតៃវ៉ាន លោក Emmanuel Macron ប្រធានាធិបតីបារាំង បាននិយាយថា «អឺរ៉ុបត្រូវតែបន្ត ស្វ័យភាពជាយុទ្ធសាស្រ្ត ហើយជៀសវាងការអូសទាញ ចូលទៅក្នុងការប្រឈមមុខគ្នា ក្នុងនាមសហរដ្ឋអាមេរិក »«សហភាពអឺរ៉ុបរក្សាគោលនយោបាយការបរទេសឯករាជ្យ »។នេះបើតាមការបញ្ជាក់ទៅដល់ សារព័ត៌មាន Politico កាលពីថ្ងៃអាទិត្យកន្លងទៅ។ 

ខណៈពេលកំពុងធ្វើដំណើរ ក្នុងប្រទេសចិនក្នុងសប្តាហ៍នេះ ឆ្លើយតបសំនួររបស់សារព័ត៌មាន លោក Macron បាននិយាយទៀតថា «អឺរ៉ុបប្រឈមនឹង ហានិភ័យដ៏ធំ ប្រសិនបើអឺរ៉ុប ជាប់ក្នុងវិបត្តិអូសទាញ ដែលមិនបំរើប្រយោជន៍ដល់អឺរ៉ុប»។លោកបានបន្ថែមថា បញ្ហាកោះតៃវ៉ាន អឺរ៉ុប គួរតែកុំដើរតាម ការអូសទាញណាមួយរបស់អាមេរិក និងប្រទេសចិន។

គួរបញ្ជាក់ថា ការលើកឡើងនេះធ្វើឡើង បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់លោក Macron និងមន្ត្រីសហភាពអឺរ៉ុបផ្សេងទៀតដែលបានជួបជាមួយលោក Xi Jinping ប្រធានាធិបតីចិន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ