(បរទេស)៖ បើយោងតាមការស្ទង់មតិលើបណ្តាញអ៊ីនធឺណែត ដែលចេញផ្សាយដោយ CGTN  នៅលើវេទិកាសង្គមរបស់សហរដ្ឋអាមេរិក៨៤.៩ ភាគរយនៃអ្នកឆ្លើយតប មានជំនឿថា សហរដ្ឋអាមេរិកមិនបានគ្រប់គ្រងអំពើឃោរឃៅ របស់ប៉ូលិសខ្លួនប្រកបដោយប្រសិទ្ធភាពនៅឡើយ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារ CGTNកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣។

ការស្ទង់មតិលើបណ្តាញអ៊ីនធឺណែតនេះ កើតឡើងបន្ទាប់ពី មានករណី លោក ថៃអឺ នីកូល(Tire Nichols) ជនជាតិអាមេរិកដើមកំណើតអាហ្រ្វិកម្នាក់បានស្លាប់ បន្ទាប់ពីត្រូវបានវាយដំយ៉ាងធ្ងន់ធ្ងរដោយប៉ូលីស ដែលបង្កឱ្យមានការតវ៉ា និងបាតុកម្មដ៏ធំនៅទូទាំងសហរដ្ឋ អាមេរិក។

គួរបញ្ជាក់ថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានឧប្បត្តិហេតុជាច្រើន នៃអំពើឃោរឃៅរបស់ប៉ូលីស នៅក្នុងសហរដ្ឋអាមេរិកជាច្រើន ក្នុងចំណោមជនរងគ្រោះនោះ ភាគច្រើនជនជាតិភាគតិច ដូចជាជនជាតិអាហ្រ្វិក អាមេរិកាំង គឺខ្ពស់ជាងជនជាតិស្បែកស។ បញ្ហាសិទ្ធិមនុស្សអាមេរិក ត្រូវបានលាតត្រដាងម្តងទៀត បន្ទាប់ពីការវាយដំរបស់ប៉ូលីសយ៉ាងសាហាវទៅលើបុរសស្បែកខ្មៅ ភាគច្រើននៃអ្នកឆ្លើយតប 78.2 ភាគរយបង្ហាញថាពួកគេបាត់បង់ទំនុកចិត្តលើ នីតិរដ្ឋរបស់អាមេរិក និង សិទ្ធិមនុស្សអាមេរិក ដែលអះអាងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ