(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃ ២០មេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ឲ្យអ្នកមាន ប្រវត្តិស្រឡាញ់ គ្នានៅលើឡានក្រុងពេល ទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកនេះ ហើយឈានដល់រៀប អាពាហ៍ពិពាហ៍ កុំភ្លេច«អញ្ជើញសម្តេចផងដើម្បីចង់ដៃផង»។ 

សម្តេចតេជោបានបញ្ជាក់ថា «អ្នកខ្លះគេនិយាយគ្នាបែបនេះទៀត គឺគេស្គាល់គ្នានៅលរថយន្តក្រុង ដែលពីមុនគេមិនដែលស្គាល់គ្នានោះទេ»។ «វាសប្បាយដល់ប៉ុណ្ណឹង! គេជិះឡានជាមួយគ្នា គេស្គាល់គ្នាលើឡាន ហើយសង្ឃឹម ថាអាចមាននារី ឬបុរសដែលនៅកម្លោះ និងក្រមុំដែលបានរៀបការ ស្គាល់គ្នា តាមឡានក្រុងប្រាប់ខ្ញុំផងដើម្បីចង់ដៃ»។សម្តេចតេជោបន្តថា កាលពីថ្ងៃអង្គរសង្ក្រាន្តកន្លងមកមាននារី បុរសគេបានស្គាល់គ្នា ជួបគ្នាហើយបានរៀបការជាមួយគ្នា។ ប៉ុន្តែនៅឆ្នាំនេះសម្តេចសង្ឃឹមថានារី បុរសអាចជួបគ្នានៅលើឡានក្រុង បន្ទាប់ទៅគេរៀបការជាមួយគ្នា។

ចំពោះអ្នកដែលស្គាល់គា្នតាមឡានក្រុងពេលទៅលេងស្រុកថ្ងៃចូលឆ្នាំសម្តេចតេជោបានសង្កត់ធ្ងន់ថា«បើយ៉ាងដូច្នេះ ពេលរៀបការសូមធ្វើលិខិតផ្ញើឲ្យខ្ញុំផងដើម្បីខ្ញុំចង់ដៃ ។ នេះជាស្ថានភាពដែលបង្កការ សប្បាយសម្រាប់ប្រជាពល រដ្ឋក្នុងឱកាសចូលឆ្នាំថ្មី»។ក្នុងឱកាសនោះដែរ សម្តេចតេជោក៏បានលើកឡើងពីការភ័យខ្លាច ចំពោះប្រជាពលរដ្ឋដោយសារការ ឆ្លងជំងឺកូវីដ នៅពេលកន្លងមកផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ