តំលៃប្រេងសាំងអាចនឹងបន្តចុះថោកថែមទៀត
ថ្ងៃទី០៥ខែមេសាឆ្នាំ២០២០៖ យោងតាមអត្ថបទចេញផ្សាយមួយរបស់សារព័ត៌មាន CNN កាលពីថ្ងៃទី២ខែមេសា ឆ្នាំ២០២០ ក្រោម ចំណងជើងថាៈ ក្នុងពេលឆាប់ៗពិភពលោកអាចនឹងគ្មានកន្លែងសម្រាប់ស្តុកប្រេងដែលនឹងអាចធ្វើឲ្យតំលៃប្រេងធ្លាក់រហូតក្រោមសូន្យ ។
អត្ថបទដដែលបានលើកឡើងថាៈ ដោយសារលើផ្លូវថ្នល់ស្ងាត់ជ្រងំគ្មានមនុស្សធ្វើដំណើរ យន្តហោះត្រូវចតទុកចោលផ្អាកការហោះហើរ រោងចក្រត្រូវបានបិទទ្វារមិនដំណើរការ ដែលបានធ្វើឲ្យតម្រូវការប្រេង នៅ ទូទាំងពិភពលោកបានធ្លាក់ចុះជាគំហុក ។
ម៉្យាងវិញទៀតការប្រកួតប្រជែងនៃសង្គ្រាមតំលៃប្រេងរវាង អារ៉ាប៊ីសាអូឌីតនិងរុស្ស៊ីនៅតែបន្តយ៉ាងខ្លាំងខ្លានៅឡើយ ស្របពេលដែលអាមេរិកក៏មិនព្រមធ្វើជាអ្នកដំបូងគេក្នុងទីផ្សារ ក្នុងផ្អាកការផលិតនិង ផ្គត់ផ្គង់ប្រេង របស់ខ្លួនលើទីផ្សារផងដែរ ។
ការធ្លាក់ចុះនៃតម្រូវការប្រេងឥន្ធនៈនាពេលនេះ បានធ្វើឲ្យតំលៃប្រេងឆៅធ្លាក់ដល់កម្រិតទាបបំផុតក្នុងរយៈពេល ១៨ ឆ្នាំចុងក្រោយ គិតចាប់ពីឆ្នាំ ២០០២ មក៕ np