ក្រសួងអប់រំ-ព័ត៌មាន សហការគ្នាផលិត-ផ្សព្វផ្សាយកម្មវិធីសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជួយសម្រួលដល់សិស្សជនបទ
ភ្នំពេញ៖ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រង បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា និងក្នុងស្មារតីធានាសេវាអប់រំប្រកបដោយសមធម៌ ជាពិសេសសិស្សានុសិស្សនៅជនបទអាចទទួលបានការអប់រំប្រកបដោយគុណភាព ដូចសិស្សានុសិស្សនៅទីក្រុង ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងព័ត៌មាន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពី "ការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធីការសិក្សាពីចម្ងាយនិងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក "។
នេះបើយោងតាមសេចក្តី ប្រកាស ព័ត៌ មាន ស្តីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងព័ត៌មាន ស្តីពី ការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធីការសិក្សាពីចម្ងាយនិងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក"នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។
សេចក្ដីព័ត៌មានបញ្ជាក់ថា ក្រសួងព័ត៌មានបានស្នើសុំក្រុមហ៊ុនទូរទស្សន៍ខ្សែកាប្លិ៍កម្ពុជា CCTV ១ ប៉ុស្តិ៍ ក្រុមហ៊ុនទូរទស្សន៍ខ្សែកាប្លិ៍រាជធានីភ្នំពេញ PPCTV ១ ប៉ុស្តិ៍ និងទូរទស្សន៍ខ្សែកាប្លិ៍ ១ ប៉ុស្តិ៍ ក្នុង១ខេត្ត សម្រាប់ផ្សាយកម្មវិធីរៀនសូត្រពីចម្ងាយ តាមប្រព័ន្ធទូរទស្សន៍ផ្កាយរណប “តេជោធីវី” នូវកម្មវិធី “ទទក២”៕
ដោយ៖ E B