ទីបំផុត !លោកស៊ីហ្សូ អាបេសម្រេចដាក់ផ្នែកខ្លះនៃប្រទេសជប៉ុន ក្នុងគ្រាអាសន្នពេញមួយខែ
4 ឆ្នាំ មុន
ដូចការគ្រោងទុក នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីហ្សូ អាបេ នៅថ្ងៃទី ០៧មេសា បានសម្រេចប្រកាសដាក់ទីក្រុងតូក្យូ និងទីក្រុងអូសាកា រួមទាំងខេត្តចំនួន០៦ ទៀត ក្នុងគ្រាអាសន្នពេញមួយខែ ដើម្បីទប់ស្កាត់កូវីដ១៩។នេះបើតាមសាព័ត៌មាន CNA នៅថ្ងៃទី០៧ មេសា ឆ្នាំ២០២០។
ការដាក់ទីក្រុង និងខេត្តសំខាន់ៗនេះ តម្រូវឱ្យប្រជាពលរដ្ឋជប៉ុនប្រមាណ៤៤%ត្រូវស្នាក់នៅក្នុងផ្ទះ។គោលបំណងសំខាន់របស់ចំណាត់ការរបស់លោក អាបេ គឺដើម្បីស្រោចស្រង់សេដ្ឋកិច្ច និងការពារជីវិតប្រជាជនជប៉ុន ។មិនតែប៉ុណ្ណោះរដ្ឋាភិបាលជប៉ុនបានត្រៀមថវិការប្រមាណ ៩៩០លានដុល្លារ ជាជំនួយទ្រទ្រង់ដល់សេដ្ឋកិច្ចក្នុងស្រុកទាំងមូល។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃអង្គារ៍នេះ ជប៉ុនមានអ្នកស្លាប់ដោយសារវីរុសកូវី១៩ ចំនួន៩២នាក់ និងអ្នកឆ្លងសរុបប្រមាណជិត៤ពាន់នាក់ ។ក្នុងនោះមានមនុស្សជិត៦០០នាក់បានជាសះស្បើយពីវីរុសឆ្លងសាកលមួយនេះ៕SP