ពន្ធដារ សម្រេចលើកលែងការបង់ពន្ធរយៈពេល៣ ខែ លើវិស័យអាកាសចរណ៍ និងទេសចរណ៍ ដែលប៉ះពាល់ធ្ងន់ធរពីជំងឺកូវីដ១៩
ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ បានចេញលិខិតណែនាំអំពីការអនុវត្តការសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីវិធានការបន្ថែមសម្រួលផ្នែកពន្ធដារ ជួយដល់វិស័យអាកាសចរណ៍ និងវិស័យទេសចរណ៍ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ១៩:
-វិស័យអាកាសចរណ៍៖ក្រុមហ៊ុនអាកាសចរណ៍ ដែលបានបង្កើតនៅកម្ពុជា ដែលកំពុងប្រកបអាជីវក្មក្នុងវិស័យអាកាសចរណ៍ត្រូវបានលើកលែង ការបង់ពន្ធអប្បបរមា (Minimum Tax) សម្រាប់រយៈពេល៣ខែ ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២០ ដែលក្នុងរយៈពេលនេះ គ្មានការតម្រូវឱ្យបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល(Prepayment of In come Tax)ទេ។
-វិស័យទេសចរណ៍ ៖វិស័យសណ្ធគារ ផ្ទះសំណាក់ ភោជនីដ្ឋាន និងក្រុមការងារទេសចរណ៍ដែលចុះបញ្ជី ត្រូវបានលើកទឹកចិត្តផ្នែកពន្ធដារដូចជា លើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ សម្រាប់រយៈពេល៣ខែ ដោយគិតចាប់ពីខែមីនា ដល់ខែឧសភា ។ចំពោះពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០១៩ សហគ្រាសត្រូវដាក់លិខិតប្រកាសយ៉ាងយឺតបំផុតឱ្យបានត្រឹមដំណាច់ឆ្នាំ២០២០ ។សហគ្រាសដែលមានប្រាក់ពន្ធលើប្រាក់ចំណូលត្រូវបង់ថែម ត្រូវបានអនុញ្ញាតឱ្យបង់រំលស់រាល់ខែ រហូតដល់ខែវិច្ឆិការ ឆ្នាំ២០២០៕SP