ភ្នំពេញ ៖ កាលពីរសៀលថៃ្ងទី២៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងភូមិសាស្រ្តស្រុកភ្នំស្រួច ឃុំចំបក់ លេីខ្នងភ្នំឧទ្យានជាតិ ព្រះកុសុមៈ គីរីរម្យមានករណីរថយន្តក្រុង បានរេចង្កូតធ្លាក់ផ្លូវរួចបានរេទៅអែមជ្រោះ និងបានបុកដេីមឈេីចំណុចលោកយាយបាំងដៃ ហួសចំណុចជ្រោះអូរកសេះ ប៉ុន្តែសំណាងល្អគ្មានគ្រោះថ្នាក់ដល់ជីវិត។ នេះបើតាមស្នងការខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានចេញប្រតិបត្ដិការជួយអន្ដរាគមន៍លេីករណីគ្រោះថ្នាក់ខាងលេីនេះ តាមការបញ្ជាក់ពី លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច ដឹងឲ្យដឹងថា ក្នុងរថយន្ដមានមនុស្សប្រមាណ ៦៨នាក់ ស្រី៤៣នាក់ ដែលបានដឹកកូនសិស្សសាលា និងលោកគ្រូ អ្នកគ្រូ ដែលមកពីវិទ្យាល័យល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ចំពោះការខូចខាតគ្រោះថ្នាក់មិនបានប៉ះពាល់ដល់អាយុជីវិតមនុស្សទេ ប៉ុន្តែរងរបួសស្រាល ធ្ងន់ចំនួន២នាក់ គឺ អ្នកបេីកបរ និងព្រូរថយន្ត។
មូលហេតុដែលបង្កជាគ្រោះថ្នាក់គឺរថយន្តពេលធ្វើដំណើរចុះពីលេីភ្នំគីរីរម្យ មកដល់ចំណុចខាងលេីរថយន្ដមានបញ្ហា ហ្រ្វាំងជាន់មិនជាប់ រួចអ្នកបេីកបរបានព្យាយាមបុកលេខ ដេីម្បីទប់ល្បឿន ចៃដន្យបានរេចង្កូតទៅផ្នែកម្ខាងផ្លូវរួចបានបុកដេីមឈេីទេីបទប់ជាប់។
បច្ចុប្បន្នលោកគ្រូ អ្នកគ្រូ និងសិស្ស ត្រូវបានជួយសង្រ្គោះដោយអាជ្ញាធរ និងសមត្ថកិច្ចនគរបាលមកដល់ផ្នែកខាងក្រោមជេីងភ្នំ នៅឃុំត្រែងត្រយឹង ដោយសុខសុវត្ថិភាព ៕
រថយន្តក្រុងដឹកគ្រូបង្រៀន និងសិស្សជិត ៧០នាក់ ដាច់ហ្រ្វាំងចុះពីភ្នំគីរីរម្យ បុកដើមឈើ