ភ្នំពេញ ៖ លោក លី សាម៉េត ហៅគ្រូមា ត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារនៅថ្ងៃទី៥ ខែវិច្ឆិកានេះ ក្រោមបទចោទប្រកាន់ពីរឿងឆបោក។

សូមជម្រាបថា លោក លី សាម៉េត ហៅគ្រូមា បានចូលសារភាព នៅល្ងាចថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញ នៅខេត្តព្រះសីហនុ ក្រោមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានប្រាប់ឲ្យចូល។ បន្ទាប់មកលោកត្រូវបានកម្លាំងនគរបាល បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្រោយបញ្ជូនមកដល់ គេឃើញវត្តមានលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សួរចម្លើយលោក លី សាម៉េត ដោយផ្ទាល់ផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ