មន្រ្តីជាន់ខ្ពស់នគរបាលជាតិកម្ពុជា ប្រកាសថា ករណីជនជាតិចិន បាញ់សម្លាប់មនុស្សក្នុងបន្ទប់ នៃភោជនីយដ្ឋានមួយកន្លែង ដែលកំពុងចែកចាយលើបណ្តាញសង្គម មិនមែនកើតឡើងនៅកម្ពុជាទេ គឺប្រទេសហ្វីលីពីន
1 ខែ មុន
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ មន្រ្តីជាន់ខ្ពស់នគរបាលជាតិកម្ពុជា តាមរយៈបណ្តាញព័ត៌មាន បានប្រកាសជូនសាធារណជនឲ្យបានដឹងថា ករណីជនជាតិចិនបាញ់ប្រហារសម្លាប់មនុស្សយ៉ាងសាហាវនៅក្នុងបន្ទប់ នៃភោជនីយដ្ឋានមួយកន្លែង ដែលកំពុងចែកចាយលើបណ្តាញសង្គម មិនមែនកើតឡើងនៅកម្ពុជា គឺនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
កម្លាំងសមត្ថកិច្ច ក៏សូមប្រកាសឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម ដែលកំពុងបង្ហោះចែកចាយ សូមធ្វើការកែតម្រូវព័ត៌មានរបស់ខ្លួនដែលបានសរសេរផ្សាយថា «ជាករណីបាញ់ប្រហារនៅម្តុំកាំកូ រាជធានីភ្នំពេញ»៕