ភ្នំពេញ ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានណែនាំប្រធានពន្ធនាគាររាជធានី-ខេត្ត ត្រូវគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់រាល់មុខសញ្ញាបទល្មើសញុះញង់ ប៉ុនប៉ងបង្កចលាចលសង្គម និងបង្កើនការទប់ស្កាត់ការញុះញង់ ក្នុងពន្ធនាគារផងដែរ។
ការណែនាំរបស់ លោក អគ្គនាយក នាឱកាសអញ្ជើញដឹកនាំ អគ្គនាយករង ប្រធាននាយកដ្ឋានទាំង៥ ប្រធានមណ្ឌលអប់រំកែប្រែ និងប្រធានពន្ធនាគាររាជធានី-ខេត្ត ដើម្បីប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារសម្រាប់ ខែវិច្ឆិកា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នាទីស្តីការក្រសួងមហាផ្ទៃ។
លោក អគ្គនាយក ក៏បានផ្តល់អនុសាសន៍ដឹកនាំជាដំណោះស្រាយដល់នាយកដ្ឋានជំនាញ និងប្រធានពន្ធនាគាររាជធានី-ខេត្ត ដើម្បីអនុវត្ត ដូចជា ៖ ត្រូវយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់បំផុតនូវអនុសាសន៍ណែនាំរបស់ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវធ្វើការបោះសំអាតនូវភាពអសកម្មនានា រួមទាំងសម្ភារៈហាមឃាត់ និងមានវិធានការដាច់ខាតចំពោះមន្ត្រីទាំងឡាយណាដែលមានសកម្មភាពល្មើសក្នុងពន្ធនាគារ។
លោក អគ្គនាយក បានបញ្ជាក់ថា «ត្រូវលុបបំបាត់ និងបំបែកមុខសញ្ញាពិសេស។ ត្រូវធ្វើការគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់រាល់មុខសញ្ញាបទល្មើសញុះញង់ ប៉ុនប៉ងបង្កចលាចល និងបង្កើនការទប់ស្កាត់ការញុះញង់នៅក្នុងពន្ធនាគារ។ ពង្រឹងការអនុវត្តតួនាទីច្បាប់ នីតិវិធី និងបន្តពង្រឹងបទបញ្ជាផ្ទៃក្នុងពន្ធនាគារ។ ពង្រឹងការអនុវត្តតួនាទីច្បាប់ នីតិវិធី និងបន្តពង្រឹងបទបញ្ជាផ្ទៃក្នុងពន្ធនាគារ។ ត្រូវពង្រឹងការអនុវត្តក្នុងការសាកល្បងសមប្រយុទ្ធហ្វឹកហាត់របស់មន្ត្រីជាប្រចាំ»៕
មេពន្ធនាគារ ណែនាំមន្ដ្រីក្រោមឱវាទ ត្រូវបង្កើនការទប់ស្កាត់ការញុះញង់ ក្នុងពន្ធនាគារ