ភ្នំពេញ ៖ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីបំភ្លឺមួយ ដោយបានប្រាប់មហាជន និងបណ្តាព័ត៌មានមួយចំនួន កុំឲ្យយករូបភាពការថតរឿង «និទាននៃព្រៃស្មសាន» នៅតំបន់កំពង់ភ្លុក ទៅផ្សព្វផ្សាយខុសពីការពិត។

ការហាមរបស់ក្រសួងវប្បធម៌ ដោយសារតែថ្មីៗនេះ មានសារព័ត៌មានមួយចំនួន បានបង្ហោះផ្សព្វផ្សាយរូបភាពសកម្មភាពក្រៅឆាកការថតភាពយន្តរបស់ផលិតករ មកពីប្រទេសចិន សហការជាមួយផលិតករក្នុងស្រុក ដែលកំពុងដំណើរការថតនៅតំបន់កំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាមួយនឹងការរិះគន់ចំពោះភាពខុសឆ្គង ក្នុងការប្រើប្រាស់សម្លៀកបំពាក់។

បើតាមក្រសួងវប្បធម៌ រូបភាពនៃសកម្មភាពថតភាពយន្ត ដែលត្រូវបានបណ្តាញសង្គមយកមកផ្សព្វផ្សាយនិងរិះគន់ គឺជាឈុតមួយ ដែលរៀបរាប់អំពីដំណើររបស់ជនជាតិចិននៅតំបន់មួយ ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលនៅក្នុងតំបន់នោះ ប្រជាជនមីយ៉ាន់ម៉ាស្លៀកពាក់តាមទម្រង់ ដែលផលិតករកំពុងរៀបចំថត ហើយផលិតករពុំបានកែច្នៃសម្លៀកបំពាក់ប្រពៃណីខ្មែរ ជាមួយសម្ភារៈបរទេសនោះទេ។ ជារួម នៅពេលដែលភាពយន្តនេះកាត់តដំឡើងរូបភាពសម្រេចនោះ ទស្សនិកជននឹងមើលឃើញច្បាស់ថា មិនមែនជាសាច់រឿងកើតនៅកម្ពុជាទេ ហើយក៏មិនផ្តល់ផលប៉ះពាល់ដល់ប្រពៃណីជាតិយើងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ