ព្រះមហាក្សត្រ នៃកម្ពុជា ស្ដេចយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅប្រទេសបារាំង
1 ខែ មុន
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ យាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅ Villers-Cotterêts និងនៅទីក្រុងប៉ារីស នៅប្រទេសបារាំង។
ព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង នាពេលនេះ ធ្វើឡើងតបតាមការយាងរបស់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៤ ដល់ ទី៥ ខែតុលា ឆ្នាំ២០២៤ នៅប្រទេសបារាំង៕