ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានប្រកាសថា តុលាការបានសម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ដែលបាញ់សម្លាប់២នាក់គូដណ្តឹងចំនួន៣១ឆ្នាំ និងបង្គាប់ឲ្យសងសំណង២លានដុល្លារដល់ជនរងគ្រោះ រួមជាមួយសំណង៥០ម៉ឺនដុល្លារផ្សេងទៀតដល់អ្នករងរបួស។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបួងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើ សំណុំរឿងព្រហ្មទណ្ឌចំនួន៣ ពាក់ព័ន្ធនឹងជនជាប់ចោទឈ្មោះ ស្រី ស៊ីណា គឺ៖ សំណុំរឿងទី១ ពីបទឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត, សំណុំរឿងទី២ ពីបទ ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយ គ្មានការអនុញ្ញាត និងសំណុំរឿងទី៣ ពីបទរំលោភលើលំនៅឋាន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ