ភ្នំពេញ ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១-២-៣ ខែតុលា ឆ្នាំ២០២៤ ខេត្តសៀមរាប បានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ ១៨០ ៨៩៣ នាក់ មានកើនឡើងប្រមាណ ៥០,៩២% បើធៀបនឹងឆ្នាំ២០២៣។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ នេះ បានបញ្ជាក់ថា «ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃទី០១-០២-០៣ ខែតុលា ឆ្នាំ២០២៤ ខេត្តសៀមរាប បានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួមកម្សាន្តក្នុងពិធីនេះសរុបមានចំនួន ប្រមាណ ១៨០ ៨៩៣ នាក់ មានកើនឡើងប្រមាណ ៥០,៩២% បើធៀបនឹងឆ្នាំ២០២៣»។
រដ្ឋបាលខេត្ត បន្ដថា ក្នុងនោះភ្ញៀវទេសចរជាតិសរុបចំនួនប្រមាណ ១៧៣ ០០០នាក់ កើនឡើងប្រមាណ ៥២ ,៧៤% ធៀបនឹងឆ្នាំ២០២៣ និងភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ៧ ៨៩៣នាក់ កើនឡើង ១៩,៥៥%។
រដ្ឋបាលខេត្ត ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនអាជីវករទាំងអស់ក្នុងខេត្ត ដែលបានរក្សាតម្លៃពុំបានបង្កេីនថ្លៃនូវម្ហូបអាហារ ផ្ទះសំណាក់ សណ្ឋាគារ និងកម្លែងកម្សាន្តផ្សេងៗ។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត ក៏បានថ្លែងអំណរគុណផងដែរ ចំពោះកងកម្លាំងទាំងអស់ដែលបានរៀបចំសណ្តាប់ធ្នាប់ សម្រួលដល់ការធ្វើដំណើរដល់បងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ សូមបងប្អូនធ្វើដំណើរទៅគេហដ្ឋានវិញប្រកបដោយសុខសុវត្ថិភាពទាំងអស់គ្នា៕
រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តសៀមរាបទទួលភ្ញៀវទេសចរជាង ១៨ម៉ឺននាក់