ភ្នំពេញ ៖ ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ លោកស្រី យី សុខវួច នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញដីកាកោះហៅ លោក សម រង្ស៉ី និងភរិយា ជូឡុង សូមូរ៉ា ឱ្យចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ពាក់ព័ន្ធនឹងបណ្តឹងរបស់ឈ្មោះ អ៊ុំ វីរៈរដ្ឋ ដែលប្តឹងលោក សម រង្ស៉ី និងភរិយា រឿងជំពាក់ប្រាក់ថ្លៃសាងសង់ផ្ទះដែលនៅសល់ ប្រមាណ១៣០០០ដុល្លារ (១ម៉ឺន៣ពាន់ដុល្លារ) មិនទាន់សង។

តាមបណ្តឹងរបស់ លោក អ៊ុំ វីរៈរដ្ឋ អាយុ៥២ឆ្នាំ មុខរបរពាណិជ្ជករ រស់នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌពោធិ៍សែន័យ រាជធានីភ្នំពេញ កាលពីឆ្នាំ២០០៩ អំឡុងពេលដែល លោកបានចូលរួមជីវភាពនយោបាយជាមួយគណបក្ស សម រង្ស៉ី លោកបានទទួលម៉ៅការសាងសង់ផ្ទះផ្ទាល់ខ្លួនរបស់ លោក សម រង្ស៉ី និងប្រពន្ធលោកស្រី ជូឡុង សូមួរ៉ា ដែលក្រោយមកក្លាយជាទីស្នាក់ការរបស់គណបក្សសម រង្ស៉ី ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អស់ទឹកប្រាក់ប្រមាណជាង $៨៥,០០០ដុល្លារអាមេរិក ដោយក្នុងនោះលោក សម រង្ស៉ី និងប្រពន្ធលោកស្រី ជូឡុង សូមួរ៉ា នៅសល់ជំពាក់ប្រាក់សាងសង់របស់លោកប្រមាណ $១៣,០០០ដុល្លារអាមេរិក មិនទាន់ទូទាត់ឱ្យលោកនៅឡើយនោះទេ មកទល់បច្ចុប្បន្ន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ