ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត ថា លោក ពុំបានទទួលព័ត៌មានថា ករណីអ្នកលក់អនឡាញម្នាក់យកឡានសារ៉ែនបើកផ្លូវទៅចូលរួមពិធីអាពាហ៍ពិពាហ៍គេនោះទេ ទោះជាយ៉ាងណាលោកថា ក្រសួងនឹងពិនិត្យលើករណីនេះ។

បើតាម លោក ឈុំ សុជាត ពុំទាន់មានប្រសាសន៍យ៉ាងណាចំពោះករណីនេះទេ ដោយថា ក្រសួងនឹងស្រាវជ្រាវលើករណីនេះសិន។

លោកថា៖ «ករណីឡានរដ្ឋគេអត់មានប្រើអ៊ីចឹងទេ! តែខ្ញុំអត់ទាន់ហ៊ាននិយាយព្រោះមិនដឹងថាអ្នកណាដែលជិះក្នុងហ្នឹង ព្រោះមានថ្នាក់។ ថ្នាក់ដែលប្រើបានគឺថ្នាក់អគ្គបញ្ជាការ ឬរដ្ឋមន្ត្រីទើបជិះ(ឡានសារ៉ែនបើកផ្លូវ)បាន»។


សូមរំលឹក្ថា ក្នុងវីដេអូដែលបានបង្ហោះកាលពីថ្ងៃទី៦ ខែមករា លើបណ្ដាញសង្គម បានបង្ហាញអ្នកលក់អនឡាញម្នាក់ បានរៀបចំខ្លួនទៅការគេ ដោយមានក្បូនឡានទំនើបជាច្រើនបើកចេញធ្វើដំណើរ និងមានរថយន្តពាក់ស្លាក់លេខខេមរភូមិន្ទ និងសារ៉ែន​បើកផ្លូវឱ្យផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ