ពោធិ៍សាត់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ទោះបីជាបញ្ហាស្រូវត្រូវបាន រដ្ឋមន្រ្តីក្រសួងកសិកម្មបកស្រាយយ៉ាងច្បាស់លាស់យ៉ាងណាក៏ដោយ ប៉ុន្តែក្រុមប្រឆាំងនៅប្រទេស នៅតែនាំគ្នាដុតភ្លើងលើបញ្ហានេះដដែលដោយយកសាំងមកចាក់លើភ្លើងដោយគ្មានការលើកលែងសោះ។

នាឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ការកង្វល់របស់គាត់ (កសិករ) គឺជាភាពត្រឹមត្រូវ ប៉ុន្ដែវាងុំ អ្នកដែលនៅរាប់ពាន់គីឡូ នៅក្រៅប្រទេសណុង អង្គួយចាក់ទឹក ចាក់ប្រេងដុតរាល់ថ្ងៃ ហើយសួរថា អ្នកណុងរស់នៅស្រុកក្រៅ ដែលទៅសុំទីផ្សារកសិផល អត់ទេ មានតែដើរជួបសភាអាមេរិក ឱ្យកាត់ការនាំចេញពីស្រុកខ្មែរ»។

ទាក់ទងទៅនឹងដំណាំកសិផលមួយចំនួន សម្តេចបវរធិបតី បានថ្លែងប្រាប់ប្រជាពលរដ្ឋ ថា ទោះបី សម្ដេច មិនឆ្លើយតប នូវការវាយប្រហារពីខាងក្រៅ ប៉ុន្ដែអ្វីដែលសំខាន់នោះ គឺរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នជំនាញ គឺមិនបាននៅស្ងៀមឡើយ ហើយក្នុងវិស័យកសិករ គឺជាវិស័យអាទិភាព សំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជា និងពិភពលោក។

សម្តេចបវរធិបតី បន្ដថា ដរាមណា មនុស្ស នៅតែហូបបាយ ឬសាច់ កសិកម្ម នៅតែជាកត្តាសំខាន់ ។ សម្ដេច ថា រឿងសន្ដិស្បៀងនេះ គឺជាអាទិភាពធំណាស់ ខណៈប្រទេសច្រើនណាស់ ខ្វល់ខ្វែយបញ្ហាសន្ដិសុខស្បៀនេះ ព្រោះថា «រឿងនេះ រឿងមនុស្សហូប»។ សម្ដេច ថា «អត់ទូរស័ព្ទ មនុស្សមិនស្លាប់ឡើយ ប៉ុន្ដែមនុស្សអត់មានចំណីអាហារ គឺស្លាប់ហើយ»។

សម្តេចបវរធិបតី បន្ថែមទៀតថា ចំពោះបញ្ហាសន្តិសុខស្បៀង រាជរដ្ឋាភិបាលកម្ពុជា ត្រូវដោះស្រាយបញ្ហាពីរ  គឺជាមួយអ្នកលក់ និងអ្នកទិញ ដោយត្រូវធានាតម្លៃល្អសម្រាប់អ្នកលក់ និងធានាមិនឱ្យតម្លៃលក់ឡើងថ្លៃពេកប៉ះពាល់ដល់អ្នកទិញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ