ភ្នំពេញ ៖ នាល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតី នៃព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ ២០២៤។

ការប្រកួតបាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» មានការប្រកួតរវាងក្រុមកីឡាបាល់ទាត់តារាកម្ពុជា ជាមួយក្រុមបាល់ទាត់គុណខ្មែរ និងមួយគូទៀត រវាងក្រុមកីឡាបាល់ទាត់តារាកម្ពុជា ប្រកួតជាមួយក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា។ ក្រុមបាល់ទាត់ សហភាពសហព័ន្ធយុវជនកម្ពុជា មានការចូលរួមទាត់ពីថ្នាក់ដឹកនាំ សហភាពសហព័ន្ធយុវជនកម្ពុជា ដោយផ្ទាល់ មានដូចជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ផងដែរ។

ការប្រកួតបាល់ទាល់សាទរសុខសន្តិភាពនៅកម្ពុជានេះ មានការចូលរួមទស្សនាពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញរង្វង់ប្រមាណជា ៥ម៉ឺននាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ