ភ្នំពេញ ៖ ក្រសួងការពារជាតិ បានប្រកាសហាមយកយានយន្តដែលពាក់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទទៅធ្វើការជួលបន្តឱ្យបណ្តាក្រុមហ៊ុន ស្ថាប័ន រូបវន្តបុគ្គលនានា ប្រើប្រាស់ឡើយ ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ស្តីពីការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ បានលើកឡើងថា យោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ក្នុងពិធីខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤ – ១៥ តុលា ២០២៤) និងយោងតាមបទបញ្ជា នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ។

អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ សូមជូនដំណឹងដល់បណ្តាស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន គ្រប់បណ្តាប្រភេទទ័ព និងទ័ពជំនាញទាំងអស់ឱ្យបានជ្រាបថា ដើម្បីធានាឱ្យបានកាន់តែល្អប្រសើរនូវវិន័យសណ្តាប់ធ្នាប់ ការគារព ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ពង្រឹងទប់ស្កាត់ការប្រើប្រាស់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ ដែលបណ្តាលឱ្យប៉ះពាល់ដល់សង្គមសាធារណៈដូចជា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់មួយចំនួនមានភាពក្រអឺតក្រទមមិនសក្តិសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជន ជាពិសេសប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ ។

អគ្គនាយកដ្ឋាន សម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ សូមដាក់ចេញនូវវិធានការកំណត់ក្នុងការប្រើប្រាស់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទសម្រាប់កងយោធពលខេមរភូមិន្ទដូចជាយានយន្តដែលអាចបំពាក់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ រួមមាន យានយន្តដែលរដ្ឋបំពាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ