ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានបង្ហាញរបាយការណ៍ថា កម្ពុជា នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះ បានអនុម័តគម្រោងវិនិយោគពីអ្នកវិនិយោគក្នុងប្រទេស និងក្រៅប្រទេស ចំនួន ៣៨៩គម្រោង ដែលមានទំហំទឹកប្រាក់វិនិយោគកើនរហូតជិត ៦៥០០ដុល្លារអាមេរិក ពោលគឺកើនលើសឆ្នាំ២០២៣ ដែលមានគម្រោងវិនិយោគចំនួន២៦៩គម្រោង មានទំហំទឹកប្រាក់ប្រមាណជិត ៥០០០លានដុល្លារអាមេរិក។

តាមរបាយការណ៍ លោកសួន សុផល អគ្គលេខាធិការរងគណៈកម្មាការធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ឲ្យដឹងថា នៅក្នុងខែធ្នូឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC គឺនៅតែបន្តពិនិត្យ និងអនុម័តគម្រោងវិនិយោគជាច្រើនទៀត ខណៈនៅដើមខែធ្នូនេះដែរ CDC បានអនុម័ត និងប្រកាសគម្រោងវិនិយោគដែលទើបបានអនុម័តថ្មី បានប្រមាណជាង៤០គម្រោងបន្ថែមទៀត ដែលមានទំហំទឹកប្រាក់វិនិយោគប្រមាណ ៩៤០លានដុល្លារអាមេរិកទៀត។

សម្រាប់គម្រោងវិនិយោគដែលបានអនុម័តឲ្យមានវិនិយោគនៅលើទឹកដីកម្ពុជានោះ រួមមាន៖ គម្រោងវិនិយោគសេវាកម្មទូរគមនាគមន៍មូលដ្ឋាន ប្រព័ន្ធទូរសព្ទចល័ត គម្រោងវិនិយោគសណ្ឋាគារផ្កាយ៥ ក្នុងវិស័យទេសចរណ៍ គម្រោងវិនិយោគផលិតភេសជ្ជៈប៉ូវកម្លាំង គម្រោងផលិតអំពូលភ្លើង ពូកខ្យល់ គ្រឿងសង្ហារឹម គម្រោងវិនិយោគកសិឧស្សាហកម្មនានាជាច្រើនទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ