កែប ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ឱ្យលោក ជេម សុខ មកលេងស្រុកខ្មែរ ដើម្បីមើលការអភិវឌ្ឍន៍ និងសមិទ្ធផលជាក់ស្ដែងនៅកម្ពុជា ហើយជួបជាមួយ រដ្ឋមន្ដ្រីតាមបណ្ដាលក្រសួងស្ថាប័ននានា។
សម្ដេច ក៏បានបញ្ជាក់ថា លោក ជេម សុខ មកលេងស្រុកខ្មែរ ក៏គ្មានអ្នកណាមកចាប់លោកដែរ។
ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីលោក ជេម សុខ បាននិយាយថា «រាជរដ្ឋាភិបាល អាណត្តិថ្មីនេះ គឺមិនធ្វើអ្វីបានទាំងអស់ ក្រៅពីសម្ពោធសមិទ្ធផលតិចតួច»។
នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងសរុប ១២.៦៤៥ ម៉ែត្រ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបវិញថា សម្ដេច ហួសចិត្ត ចំពោះការលើកឡើងរបស់លោក ជេម សុខ។ សម្ដេច ក៏បានផ្តាំផ្ញើដល់ លោក តា ជេម សុខ ថា បើរាជរដ្ឋាភិបាល មិនធ្វើអ្វីសោះ ហេតុអ្វីក៏រាជរដ្ឋាភិបាលដើរសម្ពោធសមិទ្ធផល? កុំវិភាគបែបស៊ីអារម្មណ៍ សុំវិភាគបែបវិទ្យាសាស្រ្ត ដោយមិនសន្និដ្ឋានមុននោះទេ។
សម្ដេចធិបតីក៏បានប្រកាសអញ្ជើញលោក ជេម សុខ ឱ្យមកមើលស្ថា នភាពនៅកម្ពុជាជាក់ស្ដែង និងជួបជាមួយរដ្ឋមន្ត្រី ឬថ្នាក់ដឹកនាំនៅតាមស្ថាប័ននានា ហើយអនុញ្ញាតឱ្យផ្សាយផ្ទាល់(Live)នៅអំឡុងពេលជួបសួរនាំរដ្ឋមន្ត្រី ឬ ថ្នាក់ដឹកនាំ ដែលទទួលខុសត្រូវនៅតាមស្ថាប័នទាំងនោះផងដែរ។
សម្ដេចធិបតី បានគូសបញ្ជាក់ថា «ចឹងបើតា សុខ ពិតប្រាកដ ជាអ្នកវិភាគ ពិតប្រាកដ ចង់ផ្ដល់ព័ត៌មានស្ថានា ខ្ញុំ សូមស្វាគមន៍ ហើយខ្ញុំ កាន់តែស្វាគមន៍ទៀតនៅះ ឱ្យតា សុខ មកស្រុកខ្មែរ ដើម្បីជួបជាមួយរដ្ឋមន្ដ្រី ក្រសួងទាំងអស់។ សូមអញ្ជើញមក កុំខ្លាច គ្មានអ្នកណាចាប់ទេ»៕
សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសឱ្យលោក ជេម សុខ មកលេងស្រុកខ្មែរ ដើម្បីមើលការអភិវឌ្ឍន៍