ប្រមុខក្រសួងមហាផ្ទៃ ប្តេជ្ញាការពារ និងប្រឆាំងដាច់ខាតចំពោះជនទាំងឡាយណា មានបំណងចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជា
3 ខែ មុន
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ញើសារអបអរសាទរខួបលើកទី២៦ នៃ «ទិវាសន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៤)។
កាលពី ២៦ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ កម្ពុជា ត្រូវបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង និងនាំមកនូវសុខសន្តិភាពពេញបរិបូរណ៍ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។
ក្នុងនាមថ្នាក់ដឹកនាំបន្តវេនមួយរូប ឧបនាយករដ្ឋមន្ដ្រី ស សុខា ប្តេជ្ញាការពារ និងប្រឆាំងដាច់ខាតចំពោះជនទាំងឡាយណា ដែលមានបំណងចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជា ព្រមទាំងដឹងគុណជានិច្ចចំពោះស្ថាបនិកមគ្គុទ្ទេសក៍ឯក សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការលះបង់កម្លាំងកាយចិត្ត បញ្ញាស្មារតី ជម្នះគ្រប់ឧបសគ្គ នាំមកនូវសុខសន្តិភាពជូនប្រជាជន និងសង្គមជាតិទាំងមូល៕