ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាការិនីបាល់ទះក្រសួងមហាផ្ទៃ ដែលបាននិងកំពុងចូលរួមការប្រកួតកីឡាបាល់ទះពានរង្វាន់ លោកបណ្ឌិត នេត សាវឿន ឆ្នាំ២០២៥។
ក្នុងឱកាសនោះ ដើម្បីលើកទឹកចិត្តដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាការិនី ទាំង ១៧រូប លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានឧបត្ថម្ភថវិកាក្នុងម្នាក់ៗ ចំនួន ២០០ដុល្លារផងដែរ៕