ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា មូលហេតុដែលមិនបំពាក់ឋានន្តរសក្តិផ្កាយមាស៥ ជូនសម្តេចក្រឡាហោម ស ខេង ដោយសារតែលោកជាមន្រ្តីស៊ីវិល។

ថ្លែងក្នុងពិធីបំពាក់ ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទជូន សម្ដេចពិជ័យសេនា ទៀបាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥  សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា មានមតិខ្លះលើកឡើងថា បាត់សម្ដេចក្រឡាហោម ស ខេង មិនឃើញដំឡើងឋានន្តរសក្តិដូចសម្ដេចទៀ បាញ់ និងសម្ដេច ម៉ែន សំអន។

សូមជម្រាបថា ពិធីនេះត្រូវបានធ្វើឡើងក្រោយពី សម្ដេច ទាំង ២រូប បានទទួលនូវការសព្វព្រះទ័យប្រោសប្រទាន ពីព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ» កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥កន្លងទៅ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ