ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហាញពីយុវជនម្នាក់ជាជនស៊ីវិលធម្មតា ប៉ុន្តែបានបន្លំស្លៀកសំលៀកបំពាក់ជាយោធា ដើម្បីបំពុលសង្គមកម្ពុជាថា ខ្លួនកំពុងនៅព្រំដែនកម្ពុជា-ថៃ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នាថ្ងៃ១០ មិថុនា បានឲ្យដឹងថា ប៉ុន្មានថ្ងៃមកនេះមានផេកយុវជនម្នាក់បានក្លែងបន្លំជាយោធានៅព្រំដែនហើយបានបង្ហោះលើបណ្ដាញសង្គមដែលធ្វើឲ្យមហាជនមានការយល់ច្រឡំ ។

លោកថា បច្ចុប្បន្ន យុវជននេះ កំពុងរស់នៅប្រទេសថៃ គឺមិនមែនជាយោធាទេ ប៉ុន្តែជាជនបំពុលសង្គម ដើម្បីឲ្យមានយល់ច្រឡំ ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានស្នើមហាជនត្រូវយកចិត្តទុកដាក់តាមដានសភាពការណ៍ទូទៅពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាក់ព័ន្ធនានា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ