ព្រះវិហារ ៖ ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោក បានបញ្ជាក់ ប្រាប់សារព័ត៌មានក្នុងស្រុកថា ពិតជាមានការប៉ះទង្គិចរយៈពេលខ្លីគឺមានមែន ហើយភាគីថៃជាអ្នកផ្ដើមផ្ទុះអាវុធមុន។ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោក បញ្ជាក់បន្ថែមថា  លោកកំពុងស្ថិតនៅក្នុងដំណាក់កាលប្រមូលព័ត៌មាននៅឡើយ និងកំពុងឆ្លងយោបល់ថ្នាក់ដឹកនាំបន្ថែមផងដែរ។

គួរបញ្ជាក់ថា កាសែតរបស់ថៃ ឈ្មោះ Thairath បញ្ជាក់ថា ទាហានថៃ បានប៉ះទង្គិចជាមួយទាហានខ្មែរនៅតំបន់ «ចុងបូក»ខេត្តអ៊ូប៊ុនរ៉ាត់ថានី នៅព្រឹកថ្ងៃពុធ ថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២៥ ។អ្នកនាំពាក្យថៃនិយាយថា ស្ថានការណ៍បានដោះស្រាយហើយ និងរង់ចាំការចរចា។
បើកតាមការផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងផងដែរថា ការប៉ះទង្គិចនេះដែរ មិនមាន អ្នករងរបួសនោះទេ នេះបើតាមការរាយការណ៍របស់ទាហាននៅទីតាំងផ្ទាល់។ការបាញ់ប្រហារបានកើតឡើងនៅជិត «ចុងបូក» ក្នុងស្រុក Nam Yuen នៃ Ubon Ratchathani ប្រហែលម៉ោង ៥:៤៥ នាទីព្រឹកហើយមានរយៈពេលប្រមាណ ១០ នាទី។


ការសែតថៃ បញ្ជាក់ទៀតថា ទាហានថៃនិយាយថាឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងតំបន់ជម្លោះដែលភាគីទាំងពីរបានព្រមព្រៀងគ្នាមិនកាន់កាប់មុននេះទេ។ ដោយទាហានថៃលើកឡើងថាមានទាហានកម្ពុជាម្នាក់ត្រូវបានគេចោទថាបានចូលទៅក្នុងតំបន់នោះ បន្ទាប់មកទាហានថៃចុះមកល្បាត លើទីតាំងខាងលើ  ហើយនោះជាពេលដែលការប៉ះទង្គិចបានផ្ទុះឡើង៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ