ភ្នំពេញ ៖ ខ្យល់មូសុងឦសាននៅតែមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាបដែលគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើនៅកម្ពុជាបានថយឥទ្ធិពល។ ស្ថានភាពបែបនេះ បើតាមក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ខេត្តមួយចំនួនរបស់ប្រទេសកម្ពុជា អាចនឹងបន្តមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។

តាមរយៈអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី០៨ ធ្នូ ក្រសួងធនធានទឹក បានបញ្ជាក់ថា តំបន់វាលទំនាប មានខេត្តព្រៃវែង ស្វាយរៀង បាត់ដំបង និងតាកែវ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ៥ភាគរយ។

តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា ២០អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣១អង្សាសេ។ តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ១០ភាគរយ ខណៈរលកសមុទ្រមានកម្ពស់ពី ០,៥០ម៉ែត្រទៅ ១,២៥ម៉ែត្រ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ