ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា «អ្វីដែលខ្ញុំចង់បាន គឺយើងរស់នៅជិតគ្នា ភូមិជាមួយគ្នា មានទំនាក់ទំនងល្អជាមួយគ្នា ជួយគ្នាទៅវិញ ទៅមក ប្រកបដោយភាពស្មោះស និងសុខដុមរមនា»។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងបែបនេះបន្ទាប់ពី លោក ចាងជុងហ៊ី អាយុ ៤៨ឆ្នាំ ជនជាតិកូរ៉េ ជាតំណាងម្ចាស់សហគ្រាស អេឃ្វើរៀសហូលថេល អេនអីបេនរីហ្សត បានធ្វើលិខិតសុំការអភ័យទោស សូមគោរពជូន សម្ដេចក្រឡាហោម ស ខេង ចំពោះការប្រើប្រាស់កាំជ្រួច បង្កសម្លេងរំខាន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ១២:០០នាទីយប់។

តាមរយៈចំណាររបស់ សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ សម្ដេច បានសរសេរឆ្លើយតបវិញថា «បានទទួល និងអរគុណ។ អ្វីដែលខ្ញុំចង់បាន គឺយើងរស់នៅជិតគ្នា ភូមិជាមួយគ្នា មានទំនាក់ទំនងល្អជាមួយគ្នា ជួយគ្នាទៅវិញ ទៅមក ប្រកបដោយភាពស្មោះស និងសុខដុមរមនា»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ