ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យស្រាវជ្រាវ និងឃាត់រថយន្តស៊ីរ៉ែន ផ្លាកលេខ ខ.ម ដែលអូសក្បួនរថយន្តឈ្មួញអនឡាញ យកមកអនុវត្តច្បាប់។

ការដាក់បទបញ្ជានេះ បន្ទាប់ពីផ្ទុះការចាប់អារម្មណ៍ និងវែកញែកជាច្រើនក្រោយមានជំទាវលក់អនឡាញម្នាក់ទៅញ៉ាំការមានរថយន្តសេរ៉ែនបើកផ្លូវ។

សូមរំលឹកថា ក្នុងវីដេអូដែលបានបង្ហោះកាលពីថ្ងៃទី៦ ខែមករា លើបណ្ដាញសង្គម បានបង្ហាញអ្នកលក់អនឡាញម្នាក់ បានរៀបចំខ្លួនទៅការគេ ដោយមានក្បូនឡានទំនើបជាច្រើនបើកចេញធ្វើដំណើរ និងមានរថយន្តពាក់ស្លាក់លេខខេមរភូមិន្ទ និងសារ៉ែនបើកផ្លូវឱ្យផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ