ក្រសួងប្រៃសណីយ៍ ឆ្លើយតបពីការលើកឡើងបែបអវិជ្ជមាន អំពីបញ្ហានៃបណ្ដាញខ្សែកាបលើអាកាស និងគុណភាពសេវាទូរសព្ទចល័ត និងអ៊ីនធឺណិត
4 ខែ មុន
ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឆ្លើយតបពីការលើកឡើង បែបអវិជ្ជមានតាមបណ្ដាញសារព័ត៌មាន និងបណ្តាញសង្គមនានា អំពីបញ្ហានៃបណ្ដាញ ខ្សែកាបលើអាកាស និងបញ្ហានៃគុណភាពសេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិត ដែលមិនឆ្លុះបញ្ចាំងពីការពិត មានចរិកលក្ខណៈបំភ្លើស។ នេះបើតាមសេចក្ដីជូនដំណឹង ក្រសួងប្រៃសណីយ៍។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា កន្លងមក ដោយមានការលើកឡើងបែបអវិជ្ជមានតាមបណ្ដាញសារព័ត៌មាន និងបណ្តាញសង្គមនានា អំពីបញ្ហានៃបណ្ដាញខ្សែកាបលើអាកាស និងបញ្ហានៃគុណភាពសេវាទូរសព្ទចល័តនិងសេវាអ៊ីនធឺណិត ដែលមិនឆ្លុះបញ្ចាំងពីការពិត មានចរិកលក្ខណៈបំភ្លើស ផ្ទុយអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងស្ថាប័នពាក់ព័ន្ធ៕