ភ្នំពេញ ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែតុលា ឆ្នាំ២០២៤ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរ សរុបប្រមាណជិត ១.៨លាននាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
របាយការណ៍របស់នាយកដ្ឋានស្ថិតិទេសចរណ៍ បានបង្ហាញថា «ក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ មានទេសចរជាតិនិងប្រជាពលរដ្ឋដើរលេងកម្សាន្តសរុប ១,៧៤៨,៩៨៦នាក់ និងទេសចរបរទេសសរុប ៣៧,០៩១នាក់ (សរុប១,៧៨៦,០៧៧នាក់ ឬជិត១.៨លាននាក់)»។
របាយការណ៍ក៏បានបង្ហាញពីរាជធានី-ខេត្តទាំង៥ ដែលទទួលបានទេសចរច្រើនជាងគេ ក្នុងនោះរួមមាន៖
១. ខេត្តបាត់ដំបង ៖ ទេសចរជាតិនិងប្រជាពលរដ្ឋដើរលេងកម្សាន្ត ២១៥,៥៥៩នាក់, ទេសចរបរទេស ៦២០នាក់។
២. ខេត្តសៀមរាប ៖ ទេសចរជាតិនិងប្រជាពលរដ្ឋដើរលេងកម្សាន្ត ១៧៣,០០០នាក់, ទេសចរបរទេស ៧,៨៩៣នាក់។
៣. ខេត្តព្រះសីហនុ ៖ ទេសចរជាតិនិងប្រជាពលរដ្ឋដើរលេងកម្សាន្ត ១៦៥,៥៩៥នាក់, ទេសចរបរទេស ៤,៩១៨នាក់។
៤. ខេត្តកំពង់ឆ្នាំង ៖ ទេសចរជាតិនិងប្រជាពលរដ្ឋដើរលេងកម្សាន្ត ១៥៣,៧៩២នាក់, ទេសចរបរទេស ១១៩នាក់។
៥. ខេត្តកំពត ៖ ទេសចរជាតិនិងប្រជាពលរដ្ឋដើរលេងកម្សាន្ត ១២៣,៣៣០នាក់, ទេសចរបរទេស ៥៧៨នាក់៕
កម្ពុជា ទទួលបានភ្ញៀវទេសចរជិត ១.៨លាននាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ