សាកសពជាច្រើនបានទុកចោលនៅតាមដងផ្លូវខណៈក្រុមមន្ត្រីកំពុងជួបការលំបាកក្នុងការដោះស្រាយជាមួយករណីស្លាប់ដោយសារកូវីដ១៩នៅក្នុងទីក្រុងមួយរបស់អេក្វាឌ័រ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃចន្ទទី៦មេសា។

សាកសពយ៉ាងតិច ១៥០ នាក់ត្រូវបានទុកចោលលើដងផ្លូវឬរក្សាទុកនៅ ក្នុងផ្ទះ របស់សាច់ញាតិដ៏សោកសៅនៅទីក្រុង Guayaquil ខណៈជំងឺកាចសាហាវនេះ វាយលុកយ៉ាងខ្លាំងក្លានៅក្នុងទីក្រុងកំពុងផែមួយនេះ។ ចំពោះបញ្ហានេះ ត្រូវបានអនុប្រធានាធិបតីអេក្វាឌ័រលោក Otto Sonnenholzner បានសុំទោស ក្រោយប្រជាជនបង្ហោះរូបភាពនិងវីដេអូនៃសាកសពទាំងនោះនៅលើបណ្តាញសង្គម។

សាកសពត្រូវបានដាក់នៅលើចិញ្ចើមថ្នល់ដោយសង្ឃឹមថាអាជ្ញាធរនឹងមកយកសាកសពទៅឆ្ងាយ ប៉ុន្តែការយកសពចេញត្រូវចំណាយពេល ៣ថ្ងៃដោយ សារតែប្រទេសកំពុងបិទ។ ប្រជាជនថែមទាំងបង្ខំចិត្តប្រើ ឡាំងក្រដាស ធ្វើជាមឈូស ខណៈចំនួនអ្នកស្លាប់ផ្លូវការនៅអេក្វាឌ័រមានរហូតដល់ ១៨០ នាក់ និងឆ្លងយ៉ាងតិច ៣៦៤៦ នាក់៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ