(ភ្នំពេញ)៖នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានចូលរួមអបអរសាទរ ចំពោះថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា (CamDX) ដែលទទួលបានជ័យលាភី Open Source Adaptation of the Year ពីកម្មវិធីពានរង្វាន់ អនាគតរដ្ឋាភិបាល (Future of Government Awards ) ដែលបានសហការគាំទ្រ ដោយ អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP), Amazon Web Service Institute នៃក្រុមហ៊ុនអន្តរជាតិអាម៉ាហ្សូន, និងបណ្តាញសាកលសម្រាប់រដ្ឋាភិបាល Apolitical។

 

ជាមួយគ្នានេះដែរ នាយកដ្ឋានព័ត៌មានវិទ្យា បានបង្ហាញពីមោទនភាពយ៉ាងក្រៃលែងចំពោះការដាក់ឱ្យប្រើប្រាស់នូវថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា CamDX ក្នុងដំណាក់កាលទី១ នៃក្របខណ្ឌការចុះបញ្ជីអាជីវកម្ម តាមថ្នាល CamDX តាមរយៈការផ្តល់នូវលទ្ធភាព នៃការតភ្ជាប់ប្រព័ន្ធសម្រាប់ការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ