នារីម្នាក់ដែលបានបេីកបរល្មើស រួចជេរប្រមាថប៉ូលិសចរាចរណ៍ ត្រូវបានប៉ូលិសកោះហៅមកដោះស្រាយហើយ
4 ឆ្នាំ មុន
បន្ទាប់ពីមហាជនមានការមិនពេញចិត្តនូវពាក្យសំដីជេរប្រមាថប៉ូលិសចរាចរណ៍នៅលើគណនី Facebook ដែលបានសរសេរថា៖( បំនងបុកហែងឲ្យបាក់ជេីងតា តែសំណាងហែងចេះគេចទាន់ កន្តួយម៉ែអាប៉ូលីសចរាចរណ៍ )រួចមកនៅវេលាម៉ោង ១៤:០០នាទី រសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ នារីម្នាក់ឈ្មោះ ព្រាប ម៉ៃកា អាយុ២៥ឆ្នាំ មុខរបរលក់ផលិតផលតាមអនឡាញ ដែលបានបេីកបរល្មេីសស្លាកសញ្ញាចរាចរណ៍ និងផុសពាក្យសំដី ប្រមាទ មេីលងាយ ដល់មន្ត្រីចរាចរណ៍ នៅលេីគណនីហ្វេសបុករបស់ខ្លួនដែលមានឈ្មោះ Nita Chheng កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានចូលខ្លួនមកសារភាពកំហុសដែលខ្លួនបានប្រព្រឹត្ត ក៏ដូចជាការធ្វេីកិច្ចសន្យា និងសុំទោសជាសារធាណ:ដល់សមត្ថកិច្ច និងប្រជាពលរដ្ឋទូទៅផងដែរ ៕